ឯកសារកសិកម្ម
របៀបជីករណ្តៅនិងការលាយជីធម្មជាតិឲ្យបានត្រឹមត្រូវធ្វើឲ្យដូងទទួលផលបានល្អ និងទឹកមានរសជាតិផ្អែមឆ្ងាញ់
រូបភាព
ដោយ: sophea
ដើម្បីដាំដូងឲ្យបានផលល្អ ត្រូវជ្រើសរើសផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ
+ការជីរណ្តៅ
-រណ្តៅ ជីកទំហំ ១ ម៉ែត្របួនជ្រុង
-នៅបាតរណ្តៅដាក់លាមកគោ ៣ បង្គី
-ដាក់ស្លឹកឈើ ៦ បង្គី
-ដាក់ផេះ ១ បង្គី
-ដាក់លាមកគោ ៣ បង្គីថែមទៀត
-ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី
-បន្ទាប់មកស្រោចទឹកពីលើឲ្យជោគ
-ដាក់ដូងដាំដោយកប់ផ្លែឲ្យនៅត្រឹមពន្លក
-ការរៀបចំរណ្តៅដាំបែបនេះ ធ្វើឲ្យយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ
-ហើយដាំបានរយៈពេល ៤ ឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែរហូតផ្លែច្រើន និងទឹកមានរសជាតិផ្អែមទៀតផង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។