ឯកសារកសិកម្ម
រូបភាព
+ការរៀបចំ៖
- ត្រៀមផើងសមល្មមមួយ
- ដីមានលាយជីកំប៉ុស្ត
- គ្រាប់ពូជ (ពូជត្រប់ដែលល្អ មិនខ្ចីពេក)
+ការដាំដុះ
- យកគ្រាប់ពូជត្រប់ ទៅព្រោះលើថ្នាលដើម្បីបណ្តុះកូន
- នៅពេលកូនលូតលាស់ ត្រូវជ្រើសរើសយកតែកូនត្រប់ណាថ្លោះៗធំល្អ និងមានសុខភាពល្អ កម្ពស់១តឹក
- រៀបចំចាក់ដីចូលក្នុងផើងដែលចង់ដាំ ក្នុងបរិមាណសមល្មម
- យកកូនត្រប់មកដាំក្នុងរណ្តៅក្នុងផើង រួចស្រោចទឹកឱ្យសើម
- ដាក់បង្គោលឫស្សីចងផ្អោបដើមដើម្បីរក្សាលំនឹង
- ក្រោយដាំបានរយៈពេល១ខែកន្លះ យើងអាចប្រមូលផលបានហើយ
+ការថែទាំ
- ស្រោចទឹកមួយថ្ងៃពីរដង (មើលតាមសំណើមដី បើដីសើម មានទឹកគ្រប់គ្រាន់ ត្រូវស្រោចតែម្តងគឺគ្រប់គ្រាន់)
- ឧស្សាហ៍ជ្រុំគល់ត្រប់ និងសម្អាតស្មៅ
- ក្តិចស្លឹកចាស់ៗចេញ
- រក្សាទុកផើងក្នុងទីតាំងមួយដែលមិនសូវត្រូវខ្យល់ខ្លាំង ព្រោះបើខ្យល់ខ្លាំងវាអាចនឹងធ្វើឱ្យដើមងាយបាក់ងាប់
- រក្សាទុកក្នុងទីតាំងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត