ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើឲ្យសំណាបថ្លោសៗល្អ

17-Feb-2020 11:30 AM

រូបភាព


ដោយ: sophea

-រើសយកតែគ្រាប់ពេញសុទ្ធល្អ ទៅសាប និងរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល

-យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ  (ទឹកដែលត្រាំជាមួយគ្រាប់ សំបក ឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញពីសត្វល្អិតផ្សេងៗ

-រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីចៀសវាងកុំឱ្យសំណាបលិចទឹក ដែលនាំឱ្យវាលូតលាស់វែង

-ប្រើជីកំប៉ុស្ត ឬដីមមោកព្រៃ ឬគុម្ពោតព្រៃឱ្យបានច្រើន។ ជីកំប៉ុស្តនាំឱ្យដីផុស ហើយសើមបានល្អ ដែលអំណោយផលដល់ការលូតលាស់របស់សំណាប

-សាបស្តើង ជាងធម្មតា ដើម្បីឱ្យដើមសំណាបនីមួយៗ ដុះរីកមាឌទទឹងបានល្អ

-ក្រោយសាប គ្របដីដោយប្រើស្លឹកឈើ ហើយដកស្លឹកឈើចេញ ពេលសំណាបចាប់ផ្តើមដុះ

-ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ

-ស្រោចទឹកបន្ថែម ប្រៀបដូចជាស្រោចកូនស្ពៃ ក្នុងករណីអត់មានភ្លៀង ។ គួរលាយទឹក ជាមួយទឹកនោមគោ ក្នុងបរិមាណ ១:១០ (ទឹកនោមទុកឱ្យកាច់បានជាង៧ថ្ងៃ) ដើម្បីជំរុញការលូតលាស់បន្ថែម ។

-នៅពេលដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសជាងគេ ទៅស្ទូងបានហើយ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។