វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ទឹក ១៥០មីលីលីត្រ,ស្លឹកតើយ ៣០ក្រាម,ស៊ុត ៥គ្រាប់,ខ្ទិះដូង ៧៥០មីលីលីត្រ,ទឹកដោះគោ កន្លះកូនចានចង្កឹះ,ស្ករស ៤៣០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ម្សៅពោត ៤៥ក្រាម។
វិធីធ្វើ៖
១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយកិនជាមួយទឹកឲ្យសព្វ រួចចាក់ច្រោះកុំឲ្យដោយកាក ទុកមួយឡែក។
២.គោះស៊ុតដាក់ចាន ដាក់ខ្ទិះដូង ទឹកស្លឹកតើយ ស្ករស និងអំបិលវាយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោតចូលច្របល់ឲ្យសព្វចូលគ្នាល្អ រួចចាក់ច្រោះកុំឲ្យដោយកាក ៣.បន្ទាប់មកយកដាក់លើចង្រ្កានប្រើភ្លើងតិចៗល្មម កូរវាតិចៗរហូតឡើងខាប់ប្រហែល ៣០នាទី រួចលើកចេញពីចង្រ្កាន ហើយដាក់ទឹកដោះគោចូលកូរចូលគ្នាឲ្យសព្វល្អជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។