ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+របៀបប្រើសំរាប់ត្រាំឫសសំណាប
-យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាម ទៅកាត់ឲ្យខ្លីៗ
-បន្ទាប់មកយកទៅកិនបំបែក
-លាយវល្លិ៍ដែលយើងបំបែករួចជាមួយទឹក ១០ លីត្រ ហើយត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង
+របៀបប្រើលើស្រូវកំពុងដុះលូតលាស់
-កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣ តឹក ហើយចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ
-ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយ ដោយហូររាយពេញក្នុងស្រែ
+របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែ
-កាត់វល្លិ៍ជាកំណាត់ខ្លីៗ បាចឲ្យស្មើរដៃទៅក្នុងស្រែ
-ប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុងមួយហិកតា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត