ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ៖ សម្រង
ផ្នែកប្រើប្រាស់៖ ប្រើគ្រាប់ទុំ។ ពេលទុំមានពណ៌ត្នោត រាងរៀវសងខាង ប្រវែងពី ១៨-២៨មម មានក្រឡាជ្រីវជ្រួញ។
សមាសធាតុគីមី៖ សាច់គ្រាប់ ៣៥% សំបកគ្រាប់ ៦៥%
-ក្នុងសាច់មានជាតិប្រេង ២,៩៨% និងម្សៅ Sterculine bassorine
-សំបកគ្រាប់មាន ១% ជាតិប្រេង ៥៩% bassorine ជាតិរំអិល និង Tanine
-ស្ករនៅក្នុងគ្រាប់មាន galactose pentose និង Arabinose។
ការព្យាបាល៖ ជំងឺក្តៅក្នុង ក្អកឈឺបំពង់ក ស្អកក ឈឺភ្នែក ឈឺធេ្មញ បត់ជើងតូចចេញឈាម។
កំរិតប្រើ៖ ៥ ទៅ ១០ក្រាម ក្នុង១ថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។