ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំទ្រាបបាយ ឬនំបាយដំណើបរសជាតិស្លឹកតើយ (មានវីដេអូ)!

12-Feb-2020 09:22 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ អង្ករដំណើប ៥០០ក្រាម,ដុំសាជូរ ១ក្រាម(អាចរកទិញបាន),ខ្ទិះដូង(ក្បាលខ្ទិះ) ២២០ក្រាម,ទឹកស្លឹកតើយ ៨០ក្រាម,ស្ករស ១៩០ក្រាម,អំបិល ១/២ស្លាបព្រាកាហ្វេ,ល្ងស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដំបូងត្រូវយកអង្ករដំណើបចាក់ទឹកចូល យកដុំសាជូរដាក់ចូលកូរហើយដុសអង្ករឲ្យសព្វរយៈពេល ២-៣នាទី រួចយកអង្ករទៅលាង ៣-៤ដងទៀតឲ្យស្អាត ហើយដាក់ទឹកត្រាំអង្ករចោលរយៈពេល ៤-៥ម៉ោង

២.បន្ទាប់មកចាក់ទឹកចេញទុកឲ្យស្រស់ទឹកបន្តិច រួចយកទៅដាក់ក្នុងស្បៃ ឬក្រណាត់ស្អាតដាក់ចំហុយរយៈពេល ២០នាទី ឆ្អិនហើយយកបាយដំណើបដាក់ថាស ឬចានទុកមួយឡែក

៣.ដាំខ្ទះដាក់ខ្ទិះដូងចូល ដាក់ស្ករស និងអំបិលកូរចូលគ្នាឲ្យសព្វរម្ងាស់ឲ្យរំពុះ រួចដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ

៤.បន្ទាប់មកទៀតយកបាយដំណើបដាក់ចូលពុម្ព ឬថាសទុកឲ្យត្រជាក់បន្តិច រួចកាត់ជាដុំៗល្មមតាមចំណូលចិត្ត រួចដាក់រោយល្ងពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។