ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដំណាំលើក្បូនបណ្តែតទឹក

10-Feb-2020 11:27 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ដើមឫស្សី-ដបជ័រ-ជីកំប៉ុស

-ដីសំរាប់ដាំដំណាំ

-គ្រាប់ពូជ ឬ កូនដំណាំ

+វិធីធ្វើ

-ដំបូងយើងត្រូវកាប់ឬស្សីមកធ្វើជាក្បូនទំហំ ២ម x ៤ម

-យកដបជ័រមកចងជុំវិញក្បូន ដើម្បីឲ្យអណ្តែត

-បន្ទាប់មកទៀតយកសម្ភារដែលស្រូបយកទឹកបានល្អដូចជាស្រកីដូង ចំបើង និងរៀបចំបង្ហាប់ឱ្យតឹងណែនដើម្បីឱ្យងាយស្រូបទឹក និងជួយទប់ឫសបានថែមទៀត

-ជំហានបន្ទាប់បន្ថែមជីកំប៉ុសនិងដីរហូតដល់ពេញមាត់ក្បួន

-ចុងក្រោយចាក់ដីភក់ពីលើ

-យកគ្រាប់ពូជ ឬ កូនដំណាំមកដាក់ដាំតាមធម្មតាជាការស្រេច

*ចំណាំៈ មិនចាំបាច់ស្រោចទឹកជាប្រចាំនោះទេ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។