ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
–ជ្រោយដីអោយបានម៉ត់
–ដាក់ជីកំប៉ុស្តលាយជាមួយដី
–ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយពី ៤ ទៅ ៨ សង់ទីម៉ែត្រ និងជំរៅ ២ ទៅ ៣ សង់ទីម៉ែត្
រ
–ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសារ យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នា ដោយបង្កើត ជាឧបករណ៍រង្វាស់មួយស្របតាមខ្នាត
–ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី
–ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់វាឡើងលើ បន្ទាប់មកកប់ដីពីលើ
–យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី
–ស្រោចទឹក បន្ថែមជី និងរក្សាការថែទាំ
–ខ្ទឹមសអាចប្រមូលផលបាន ចន្លោះពី ១ ទៅ ២ខែ ឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី ៥ ទៅ ៦ ស្លឹក
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។