ឯកសារកសិកម្ម
វិធីផលិតជីទឹកធម្មជាតិ ជួយបំប៉នដើមក្រូចឆ្មារឲ្យរឺងមាំ កាន់ផ្លែ និងផ្លែធំល្អៗសំបូរទឹក
រូបភាព
ដោយ: sophea
+គ្រឿងផ្សំ
-ទឹកដោះគោគ្មានជាតិស្ករ ១ ប្រអប់
-ភេសជ្ជៈប៉ូវកម្លាំង ១ កែវ-កាពិ ១ ស្លាបព្រា
-ប៊ីចេង ១ ស្លាបព្រា-ទឹកអង្ករ ១ លីត្រ- អំបិល ១ ស្លាបព្រាកាហ្វេ-ពងមាន់ ១គ្រាប់
+វិធីធ្វើ
-ដំបូងវាយពងមាន់ដាក់ចូលចានមួយដោយបុកសំបកពងមាន់ចូលផងដែរ
-បន្ទាប់មកបន្ថែមអំបិល ភេសជ្ជៈប៉ូវកម្លាំង និងដោះគោចូល
-ជំហានបន្ទាប់រំលាយកាពិជាមួយទឹកក្តៅបន្តិចរួចចាក់ចូលចាន
-ចុងក្រោយលាយគ្រឿងផ្សំទាំងអស់ជាមួយទឹកអង្ករ១លីត្រ និងទឹកស្អាត២០លីត្រ
+វិធីប្រើ
-ស្រោចនៅគល់ដើមក្រូចពេលល្ងាចឲ្យបាន៧ថ្ងៃជាប់គ្នា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។