ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំឪឡឹកឲ្យផ្លែធំល្អ និងមានរសជាតិផ្អែមឆ្ងាញ់

07-Feb-2020 11:35 AM

រូបភាព


ដោយ: sophea

+ ការរៀបចំដាំដុះ

–រៀបចំផើងសម្រាប់ដាំដុះ ដែលមានជម្រៅជ្រៅល្មម ។ ជាទូទៅ អ្នកគួរជ្រើសរើសផើង ដែលមានជម្រៅប្រមាណកន្លះម៉ែត្រ ឬ៦០សង់ទីម៉ែត្រ

–គ្រាប់ពូជឪឡឹក ដែលមានរសជាតិផ្អែមឆ្ងាញ់ ទៅតាមចំណង់ចំណូលចិត្តអ្នក

-ដីដាំដុះដែលមានជីវជាតិគ្រប់គ្រាន់ ។ ជាទូទៅ ប្រភេទដីខ្សាច់ និងដីមានជីវជាតិ ជាដីមានលាយជីកំប៉ុស្តជាដើម គឺសមរម្យសម្រាប់ការរីកលូតលាស់នៃឪឡឹក

-អ្នកគួរតែចៀសវាងដីឥដ្ឋ ដែលពិបាកធ្វើឲ្យឪឡឹកចាក់ឫស ។ ដីធូរមានខ្យល់អាកាស ចេញចូល គឺល្អសម្រាប់ការលូតលាស់របស់រុក្ខជាតិ

-ជីលាមកសត្វគោ ទន្សាយ ឬសេះ ល្អប្រសើរបំផុតសម្រាប់ដី និងសម្រាប់ផ្ដល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ

+ ការដាំដុះ

–ចាក់ដីកំប៉ុស្តចូលក្នុងផើងឲ្យពេញល្មម ហើយស្រោចទឹកពីលើឲ្យជោគ

–យកគ្រាប់ពូជឪឡឹក មកព្រោះនៅនឹងដីក្នុងផើងផ្ទាល់ពី៣ ទៅ៤គ្រាប់ និងរោយដីកប់ ពីលើថើៗ រួចស្រោចទឹកពី

–ក្នុងរយៈពេលពី៦ ទៅ១០ថ្ងៃ គ្រាប់ពូជនឹងលូតលាស់

–នៅពេលឪឡឹកលូតលាស់ហើយ អ្នកអាចរកកម្ទេចចំបើងមកគ្របនៅនឹងគល់ឪឡឹក ដើម្បីរក្សាសំណើមដី

+ការថែទាំ

–រក្សាទុកផើងដំណាំឪឡឹកនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់

–ឪឡឹកអាចលូតលាស់បានក្នុងសីតុណ្ហភាពពី១ឥទៅ៣៥អង្សារ ចំណែកឯសីតុណ្ហភាព ល្អបំផុតសម្រាប់ឪឡឹក គឺពី១៨ ទៅ៣០អង្សារ

–ត្រូវស្រោចទឹកមួយថ្ងៃពីរដង ព្រឹក និងល្ងាច ឪឡឹកជារុក្ខជាតិ ត្រូវការទឹកច្រើន ដូច្នេះ អ្នកត្រូវរក្សាសំណើមដីជាប្រចាំ ប៉ុន្តែកុំឲ្យសើមទឹកជោគជាំពេក ។

–ត្រូវប្រាកដថា ពុំមានទឹកដក់ជាប់នៅបាតផើងរបស់អ្នក

 នៅពេលផ្លែចាប់ផ្ដើមចាស់ ទុំ ត្រូវកាត់បន្ថយការស្រោចទឹក អំឡុងពេលនេះ អ្នកត្រូវ ប្រុងប្រយ័ត្នចៀសវាងស្រោចទឹកច្រើនលើសលប់ និងដក់ទឹកនៅបាតក្រោម ដែលងាយធ្វើឲ្យផ្លែសាប បាត់បង់រសជាតិផ្អែម

–ដាក់ជីបំប៉នដើម ជាប្រភេទជីកំប៉ុស្ត ឬជីលាមកសត្វ នៅពេលឪឡឹកចេញផ្កា និងផ្លែ

+ការប្រមូលផល

–រយៈពេលប្រមូលផល គឺអាស្រ័យលើអាកាសធាតុ រដូវដាំដុះ និងប្រភេទពូជដំណាំ

ជាទូទៅ ឪឡឹកនឹងចាប់ផ្ដើមឲ្យផល ចាប់ពី៨០ ទៅ៩០ថ្ងៃ ឬក្រោយពេលព្រោះគ្រាប់ ពូជពី៣០ទៅ៥០ថ្ងៃ បន្ទាប់ពីចេញផ្កា ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។