ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

យល់ដឹងពីរោគសញ្ញាជ្រូកពុលចំណី និងវិធីព្យាបាល

07-Feb-2020 11:00 AM

រូបភាព


ដោយ: sophea

+ជ្រូកពុលចំណីច្រើនលេចចេញនូវរោគសញ្ញាដូចជា៖

–ខ្នងកោង–ហៀរទឹកមាត់–ដំណើរទ្រេតទ្រោត

–ជ្រូកញាក់–ជ្រូកខ្សោយកម្លាំង–មានហូរឈាមចេញតាមមាត់

+វិធីការពារ

–កុំព្រលែងជ្រូកឲ្យដើរស៊ីតាមវាលឲ្យសោះ បន្ទាប់ពីបាញ់សម្លាប់សត្វល្អិត

–រក្សាចំណីឲ្យស្ងួត កុំឲ្យដុះផ្សិត

–កុំឲ្យសត្វស៊ីមើមដំឡូងមី ឬសំបកដំឡូងមីឆៅ ។ យកល្អ កុំព្រលែងសត្វឲ្យដើរស៊ីឆ្ងាយ គឺឲ្យនៅត្រឹមតែបរិវេណទីធ្លាជុំវិញផ្ទះ ដើម្បីចៀសវាងនូវការដើរស៊ីចំណីផ្ដេសផ្ដាស ដែលបណ្ដាលឲ្យពុល ឬឆ្លងមេរោគផ្សេងៗ ។

+ វិធីព្យាបាល

–ប្រសិនបើយើងដឹងច្បាស់ថា ជ្រូកពុលដោយស៊ីសំបកដំឡូងមី ចាំបាច់ត្រូវបញ្ច្រកប្រេង ដូងប្រហែលមួយកែវ សម្រាប់ជ្រូកជំទង់ ។ ធ្វើយ៉ាងនេះ ដើម្បីឲ្យវាក្អួតចេញមកវិញ ឬបន្ថយនូវការសំរូបជាតិពុល ។

–បើសិនជាយើងមិនដឹងច្បាស់ថា វាពុលដោយសារអ្វី យើងអាចយកពងមាន់ ឬពងទា៦ ទៅ៧គ្រាប់ លាយជាមួយស្ករ១ពែងហើយបញ្ច្រកវា។ កម្រិតនៃការប្រើនេះ សម្រាប់ជ្រូកទម្ងន់៧០គីឡូក្រាម ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។