ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាកាពិពិសេស (មានវីដេអូ)!

07-Feb-2020 09:49 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ បាយស ១កូនចានចង្កឺះ,កាពិ ២ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ។ គ្រឿងផ្សំ សាច់បីជាន់ឆាផ្អែម៖ សាច់បីជាន់ ១៥០ក្រាមហាន់ស្តើងៗល្មម,ទឹក ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ,ស្ករត្នោត ៣ស្លាបព្រាបាយ។ គ្រឿងបន្ថែមសម្រាប់ញ៉ាំជាមួយ៖ ស៊ុតក្រឡុកចៀន ហាន់ជាសរសៃៗ,ពងទាប្រៃស្ងោរ,សាច់ក្រក់ចៀន ហាន់ជាបន្ទះៗ,បង្គាក្រៀម(លីងក៏បាន អត់ក៏បាន),ស្វាយ សាប់ ឬហាន់ជាសរសៃៗ,សណ្តែកកួរ ហាន់ល្អិតៗ,ត្រសក់ ចិតបន្ទះៗ,ខ្ទឹមក្រហម ម្ទេស ហាន់ និងក្រូចឆ្មារ (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.ដាំឆាផ្អែមសាច់បីជាន់ ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយ ហើយដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៊ីវចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី ឆ្អិនហើយដួសដាក់ចានទុកមួយឡែក។

២.ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់កាពិចូលច្របល់ឲ្យរលាយ រួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន

៣.រួចរាល់អស់ហើយរៀបចំសម្រាប់ទទួលទាន យកចានដាក់រៀបបាយឆាកាពិ សាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែមអាចតាមចំណូលចិត្តដាក់ ឬមិនដាក់មួយណាក៏បាន)៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូប្រភពពីfacebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។