ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+សម្ភារៈដែលត្រូវមាន
-មែកផ្កាកុលាប (ដែលខ្លួនស្រឡាញ់ចង់បាន)
-ដបជ័រ ឬកែវជ័រទឹកអំពៅ
-ដីលាយឫសកំប្លោកឬចកស្ងួត
-ថ្នាំជំនួយឫស (មានលក់នៅហាងលក់ថ្នាំកសិកម្ម)
+វិធីបណ្តុះ
-ដាក់ដីឱ្យហាប់ណែនចូលក្នុងកែវជ័រទឹកអំពៅ
-កោសសំបកនិងរំអិលចេញពីមែកកុលាបប្រវែងមួយថ្នាំងដៃ រួចត្រាំ ជ្រលក់ថ្នាំជំនួយឫស
-កប់ផ្នែកឫសចូលដី និងបង្ហាប់ដីឱ្យណែន
-យកថង់ប្លាស្ទិកគ្រប ដោយយកកៅស៊ូកងចងរឹបមាត់កែវជ័រទឹកអំពៅ ក្នុងកម្រិតល្មម
-ទុករយៈពេល២០ថ្ងៃ វានឹងចេញឫស
+ចំណាំ
- ដីសម្រាប់បណ្តុះឫសត្រូវតែជាដីដែលមានសំណើមជាប្រចាំ
- បើសិនជាដីស្ងួតកើតឡើងអំឡុងពេលសាកមែក យើងត្រូវយកសឺរ៉ាងបូមទឹកឱ្យសើមដី
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។