វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សរសៃមីអ៊ីតាលី(Spaghetti) ៣០០ក្រាម,សាច់ចិញ្រ្ចាំ ២០០ក្រាម,ខ្ទឹមបារាំង ហាន់ល្អិតៗ ឬចិញ្ច្រាំ កន្លះកូនចានចង្កឹះ,ប៉េងប៉ោះ ហាន់ល្អិតៗ ឬចិញ្ច្រាំកន្លះកូនចានចង្កឹះ,ប្រហិតសាច់ក្រក់ ១-២ដើមហាន់តូចៗល្មម(ដាក់ ឬមិនដាក់ក៏បាន),ទឹកប៉េងប៉ោះ ៣០០ក្រាម,ស្ករស ២ស្លាបព្រាកាហ្វេ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកសរសៃមីស្រុះទឹកក្តៅប្រហែល ១០-១២នាទី ទន់ហើយស្រង់ចេញយកដាក់ត្រាំទឹកត្រជាក់ រួចទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់សាច់ចិញ្រ្ចាំចូលឆាឲ្យសាច់ឆ្អិនបន្តិច រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូលឆាច្របល់ចូលគ្នា
៣.បន្ទាប់មកដាក់ប្រហិតសាច់ក្រកចូល រួចដាក់ទឹកប៉េងប៉ោះចូលឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្ករស ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាឲ្យសព្វ
៤.រួចរាល់អស់ហើយយកសរសៃមីដាក់ចាន រួចដួសគ្រឿងដែលធ្វើហើយដាក់ចូលពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។