វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ(សាច់ផុយជាប់ខ្លាញ់) ៨០០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ,ប្រេងសណ្តែក ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ប៊័រ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកអំពិលទុំ ៤ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ,ទឹកត្រី ៤ស្លាបព្រាបាយ,ស្ករ ៣ស្លាបព្រាបាយ,ម្ទេសហុយ ៣ស្លាបព្រាបាយ,អង្ករលីង ២ស្លាបព្រាបាយ,ស្លឹកជីរណា ឬស្លឹកខ្ទឹមហាន់,ខ្ទឹមក្រហមហាន់ស្តើង(មិនដាក់ក៏បាន),បន្លែអន្លក់ ការ៉ុត សណ្តែកកួរ ស្ពៃក្តោប ត្រសក់...តាមចំណូលចិត្ត។
វិធីធ្វើ៖
១.សាច់គោហាន់ជាបន្ទះធំៗល្មម យកសមដែកចាក់លើសាច់ឲ្យសព្វ (ដើម្បីពេលប្រឡាក់សាច់ចូលជាតិល្អ) រួចដាក់អំបិល ម្រេច ទឹកប្រេងខ្យង និងប្រេងសណ្តែកចូលប្រឡាក់ជាមួយសាច់ឲ្យសព្វល្អទុកចោលរយៈពេល ១០នាទី
២.ធ្វើទឹកជ្រលក់ លាយទឹកអំពិលទុំ ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ និងម្ទេសហុយចូលគ្នា រួចដាក់អង្ករលីងចូល កូរចូលគ្នា ហើយដាក់ស្លឹកជីរ ឬស្លឹកខ្ទឹម និងខ្ទឹមក្រហមចូលជាការស្រេច
៣.ដាំខ្ទះ (ខ្ទះធម្មតា ឬខ្ទះបន្ទះដែកសម្រាប់អាំងសាច់) លាបប៊័រឲ្យសព្វ រួចយកសាច់គោដាក់ចូល ចំអិនឲ្យឆ្អិនល្មម ឬក៏យកទៅអាំងបែបធម្មតាក៏បានតាមចំណូលចិត្ត
៤.រួចរាល់អស់ហើយយកសាច់គោហាន់ជាដុំៗតាមចំណូលចិត្ត ហូបជាមួយបន្លែអន្លក់ ជ្រលក់ជាមួយទឹកត្រីអំពិលទុំរសជាតិហឹរឆ្ងាញ់ ឬក៏ស្រោយទឹកជ្រលក់ចូលក៏បាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។