ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ក្តាមថ្ម (មានវីដេអូ)!

03-Feb-2020 09:51 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ១៖ ក្តាមថ្ម ឬក្តាមសេះធំៗ ១គីឡូ(រើសយកក្តាមមានខួរច្រើនទើបឆ្ងាញ់),ទឹកសូដា ១ដប។ គ្រឿងផ្សំទី២៖ ទឹកត្រី ២កូនចានចង្កឹះ,ស្ករត្នោត ១កូនចានចង្កឹះ,ទឹក ២៥០មីលីលីត្រ។ គ្រឿងផ្សំទី៣៖ ម្ទេស ១០-១៥គ្រាប់ ឬតាមចំណូលចិត្ត,ខ្ទឹមស ៨កំពឹស,ទឹកត្រី ៤ស្លាបព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ,ក្រូចឆ្មារ ៣-៤គ្រាប់។

វិធីធ្វើ៖

១.ដំបូងយកក្តាមធ្វើហើយបកអោយស្អាត រួចចាក់ទឹកសូដាចូលដាក់ត្រាំចោលមួយឡែក។

២.លាយគ្រឿងទី២ ដាំឆ្នាំងដាក់ទឹកត្រី ស្ករត្នោត និងទឹកចូលកូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចុះពីចង្រ្កានទុកមួយឡែក។

៣.លាយគ្រឿងទី៣ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកអោយសព្វ រួចដាក់ទឹកត្រី ស្ករត្នោត និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ចូលគ្នាអោយសព្វល្អ ហើយដួសទឹកត្រីបុកដាក់ចាន។

៤.បន្ទាប់មកស្រង់ក្តាមចេញដាក់ប្រអប់ដែលមានគម្រប ស្រោយទឹកគ្រឿងផ្សំទី២ចូលអោយសព្វ រួចគ្រប ទុករយៈពេល ១-២ម៉ោងដាក់ក្នុងទូរទឹកកក

៥.រួចរាល់ហើយពេលញ៉ាំយកក្តាមចេញពីទូរទឹកកក ញ៉ាំជ្រលក់ ឬស្រោយជាមួយទឹកត្រីបុកឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។