វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ សណ្តែកខៀវ ៣០០ក្រាម,ទឹកស្អាត ១លីត្រ,ទឹកដោះគោស្រស់ ៣០០មីលីលីត្រ,ស្ករស ២០០ក្រាម,ស្លឹកតើយ ១០សន្លឹក,ទឹក ៣០០មីលីលីត្រ។
វិធីធ្វើ៖
១.យកស្លឹកតើយលាងឲ្យស្អាតកាត់ខ្លីៗដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក។
២.យកសណ្តែកខៀវដាក់តាំ្រទឹកទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កិនចូលគ្នាឲ្យសព្វល្អ ហើយចាក់ច្រោះកុំឲ្យដោយកាក
៣.បន្ទាប់មកយកទៅចាក់ចូលឆ្នាំងដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូលកូរចូលគ្នា រួចហើយដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។