វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ មឹក កន្លះគីឡូ,ប៉េងប៉ោះ សណ្តែកកួរ,ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត),ទឹកកាពិ ១/៤កូនចានចង្កឹះ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករត្នោត ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកមឹកធ្វើហើយលាងឲ្យស្អាត រួចហាន់ជាកង់ៗល្មម ហើយយកដាក់ស្រុះឲ្យឆ្អិនបន្តិច រួចស្រង់ទុកមួយឡែក
២.សណ្តែកកួរកាត់ខ្លីៗល្មម ប៉េងប៉ោះហាន់ជាចំណិត (ចំពោះបន្លែដាក់តាមចំណូលចិត្ត)
៣.យកត្បាល់ដាក់ខ្ទឹមស និងម្ទេសក្រៀម ឬម្ទេសស្រស់បុកចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកកួរចូលបុកចូលគ្នា ហើយដាក់ប៉េងប៉ោះ ទឹកត្រី ទឹកកាពិ ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់មឹកចូលច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។