ឱសថបុរាណធម្មជាតិ
ល្ហុងពិតជាពិសេសមែនមានគុណសម្បត្តិដ៏ច្រើន ថែមទាំងជាឱសថជួយព្យាបាលជំងឺបានយ៉ាងពូកែទៀត
រូបភាព
ប្រភេទរុក្ខជាតិ: ល្ហុង
ផ្នែកប្រើប្រាស់: ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។
កន្លែងដាំដុះ: គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។
លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិមានកំពស់ពី ៣ ទៅ ១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ
-ស្លឹកដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង ស្លឹកឆែកជ្រៅៗ
-ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី
-ផ្លែមានរាងមូលទ្រវែង ជាផ្លែសាច់មានគ្រាប់ច្រើន
-គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។
ការព្យាបាល៖
-ស្លឹក: ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។
-ផ្លែខ្ចី: បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។
-ផ្លែទុំ: បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។
-ជ័រចេញពីផ្លែខ្ចី: ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។
-ដើមខ្ចី: ធ្លាក់ស។
-ផ្កា: ព្យាបាលក្អក។
-គ្រាប់: ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។
-ឫស: ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។
កំរិតប្រើ៖ ស្ងួត ១០-២០ក្រាម ក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។