ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ខ្ញី ឆ្ងាញ់ពិសា!

28-Jan-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ខ្ញី ១គីឡូ,ទឹកក្រូចឆ្មារ ២កូនចានចង្កឹះ,ស្ករស ៣កូនចានចង្កឹះ,ទឹកខ្មេះ ២កូនចានចង្កឹះ,អំបិល ១ស្លាបព្រាបាយ,ក្រឡ ឬប្រអប់ សម្រាប់ទុកដាក់ត្រាំខ្ញី។

វិធីធ្វើ៖

១.យកខ្ញីចិតសំបកលាងទឹកឲ្យស្អាត រួចចិតស្តើងៗ ហើយយកទៅលាងច្របល់ជាមួយទឹកអំបិល រួចចាក់ទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វ រហូតខ្ញីរាងប្រែពណ៌

២.ដាំឆ្នាំងដាក់ស្ករស ទឹកខ្មេះ និងអំបិលចូលកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ បិទភ្លើងហើយទុកឲ្យត្រជាក់

៣.បន្ទាប់មកយកខ្ញីដាក់ចូលក្រឡ ឬប្រអប់ រួចចាក់ទឹកដែលកូរហើយចូល ហើយគ្របទុកចោលរយៈពេល ៣-៤ថ្ងៃ។

៤.បន្ទាប់ពីនោះមកអាចយកមកហូបបានហើយ អាចយកទុកក្នុងទូរទឹកកកបាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។