ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើគាវរុំផ្សិតបំពង ស្រួយឆ្ងាញ់!

24-Jan-2020 09:45 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សំបកគាវ,ផ្សិតម្ជុល ១ដុំ,ម្សៅបំពង ១ចានល្មម,ទឹកបន្តិច,ប្រេងសម្រាប់បំពង។

វិធីធ្វើ៖

១.យកផ្សិតកាត់ឬសវាចេញហើយលាងទឹកឲ្យស្អាត រួចយកប្រឡាក់ជាមួយម្សៅបំពងឲ្យសព្វល្អ

២.បន្ទាប់មកយកសំបកគាវរុំផ្សិត ដាក់ទឹកលាបបន្តិចត្រង់ចុងៗសំបកគាវ(ចំនុចដែលត្រូវបត់វា ដើម្បីឲ្យវាស្អិតមិនរបូតចេញ)

៣.រួចអស់ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ចេញឲ្យស្រស់ប្រេង យកដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកប៉េងបោះ ទឹកម្ទេស...តាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។