ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំប័ុងឆឹង ឆ្ងាញ់ៗ (មានវីដេអូ)!

23-Jan-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ នំបុ័ង ៤បន្ទះ,ប៊័រ ៥០ក្រាម,ស្ករស ៨០ក្រាម,អំបិល ១ចុងស្លាបព្រាកាហ្វេ,ទឹក ២ស្លាបព្រាបាយ,ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក

២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ រួចហើយដាក់នំបុ័ងចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។