ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+សំភារដែលត្រូវមាន
- គ្រាប់ពូជសាលាដ
- ដីជីកំប៉ុស្ត (ដីដាំត្រូវជាដីធូ)
- ផើង ឬធុងជ័រដែលមានទំហំធំល្មម (តាមតម្រូវការ)
+ការរៀបចំដាំ
- ចាក់ដីកំប៉ុស្តចូលក្នុងផើងក្នុងកម្រិតពេញល្មម
- ស្រោចទឹកលើដីនោះឱ្យជោគ
- យកគ្រាប់ពូជសាលាដរោយដាំពីលើដីដែលស្រោចទឹកហើយមុននោះ
- យកដីកំប៉ុស្តបន្ថែមមករោយកប់ពីលើគ្រាប់ពូជដែលរោយនោះ រួចសង្កត់ឱ្យហាប់ណែនដី
+ការថែទាំ
- ស្រោចទឹកជាប្រចាំ ២ដងក្នុងមួយថ្ងៃ ព្រឹកនិងល្ងាច (អាស្រ័យលើសំណើមដី និងអាកាសធាតុ)
- រក្សាទុកផើងនោះក្នុងទីតាំងដែលមានពន្លឺ និងកំដៅថ្ងៃគ្រប់គ្រាន់
- ប៉ុន្មានសប្តាហ៍ក្រោយមក សាលាដនឹងដុះលូតលាស់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។