វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បង្កង ៨-១០ក្បាល(ធ្វើឲ្យស្អាត),ខ្ទឹមសចិញ្ច្រាំ ៥០ក្រាម,ម្ទេសចិញ្ច្រាំ ៣០ក្រាម,ស្លឹកខ្ទឹមហាន់ល្អិតៗ ២០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងឆា ៣ស្លាបព្រាបាយ,ម្សៅបំពង និងប្រេង សម្រាប់បំពងបង្កង។
វិធីធ្វើ៖
១.យកបង្កងប្រឡាក់ជាមួយម្សៅបំពង រួចយកទៅដាក់បំពងអោយឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់ម្ទេសចិញ្ច្រាំចូលរំលីងចូលគ្នាអោយក្រៀមបន្តិច ហើយដាក់ស្ករស អំបិល និងទឹកស៊ីអ៊ីវចូលឆាច្របល់ចូលគ្នាអោយសព្វ
៣.បន្ទាប់មកដាក់បង្កងដែលបំពងហើយចូលឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមហាន់ចូលឆាច្របល់ចូលគ្នាទៀត ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។