ឯកសារកសិកម្ម
រូបភាព
+សំភារត្រូវមាន
-ដីដែលមានលាយជីសំរាប់ដាំដំណាំ-ខ្ទឹមស (យកចាស់)-ផើង-ក្រដាសជូតមាត់-ចំបើង-កូនចាន
-កាំបិត
+វិធីធ្វើ
-គួរជ្រើសរើសយកខ្ទឹមណាដែលមានក្បាលធំ ព្រោះវាងាយស្រួលក្នុងការលូតលាស់
-បន្ទាប់មកប្រើកាំបិតកាត់ចុងខ្ទឹមសដើម្បីឲ្យឫសអាចលូតលាស់បានយ៉ាងងាយនិងរហ័ស
-យកក្រដាសជូតមាត់ជ្រលក់ជាមួយទឹកឲ្យសើម បន្ទាប់មកដាក់ក្នុងកូនចានមួយ -យកខ្ទឹមសដែលត្រូវបានកាត់ចុងរួចដាក់ចូលក្នុងកូនចាន ដោយចុងខ្ទឹមសជ្រលក់ជាមួយក្រដាសជូតមាត់ដែលសើមនោះ
-បន្ថែមទឹកបន្តិចហើយទុកចោលរយៈពេល ២ ថ្ងៃដើម្បីឲ្យវាដុះឫសពីចុងខ្ទឹមស(ដាក់ទឹកជីជំនួយឫសកាន់តែល្អ)
-រៀបចំចាក់ដីចូលផើងសំរាប់ដាំ យកខ្ទឹមដែលចេញឫសហើយមកដាក់ដាំ
-បន្ទាប់យកចំបើងបន្តិចមកគ្របពីលើដើម្បីរក្សាសំណើម ប្រោះទឹកពីលើតិចៗ
-ត្រូវប្រោះទឹកមួយថ្ងៃម្តងនៅពេលល្ងាច
-រង់ចាំ ៣-៤ ខែ ទើបអាចប្រមូលផលបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។