ចំណេះដឹងទូទៅ
វិធីធ្វើតែស្លឹកគ្រៃ ជួយធ្វើឲ្យពោះវៀនដើរខ្យល់ល្អ និងធ្វើឲ្យសរសៃឈាមមានដំណើរការល្អ
រូបភាព
ដោយ: Uddam
+សំភារៈ និងគ្រឿងផ្សំ
-កាំបិតមុត (សំរាប់ហាន់ស្លឹកគ្រៃ)
-ចង្អេរសំរាប់ហាលស្លឹកគ្រៃ
-ជ្រុញសំរាប់ហាន់+របៀបធ្វើ
-លាងគល់ស្លឹកគ្រៃឲ្យស្អាត រួចទុកឲ្យស្រស់ទឹក
-បន្ទាប់មកយកវាទៅហាន់ឲ្យស្ដើងៗ (ហាន់ឲ្យស្ដើងដូចហាន់សំរាប់ធ្វើគ្រឿងស្ល)
-ក្រោយពីហាន់ហើយ គឺយកទៅហាលថ្ងៃរយៈពេល២-៣ថ្ងៃឲ្យស្ងួតល្អ (បើហាលមិនស្ងួតទេពេលលីងមិនឈ្ងុយល្អ)-ក្រោយពីហាលស្ងួតហើយយកវាទៅលីងឲ្យឈ្ងុយ
-ច្រកវាទុកក្នុងដប និងបិទគម្របឲ្យជិត ដើម្បីរក្សាក្លិន
-នៅពេលយើងត្រូវការយើងអាចយកវាទៅឆុងទឹកសំរាប់ទទួលទាន ដូចជាឆុងទឹកតែដែរសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។