ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមត្រាវទឹកស្ករ (មានវីដេអូ)!

21-Jan-2020 09:17 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រាវ ៦៥០ក្រាមកាត់ជាដុំៗល្មម (តាមចំណូលចិត្ត),ទឹកស្អាត ១ចាន,ស្ករស ៣០០ក្រាម,ខ្ទិះដូង កន្លះកូនចានចង្កឹះ,ម្សៅអង្ករ ១ស្លាបព្រាកាហ្វេ,អំបិល ១ស្លាបព្រាបកាហ្វេ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យរលាយសព្វល្អ 

២.បន្ទាប់មកដាក់ត្រាវចូលទុករម្ងាស់ឲ្យត្រាវទន់ល្មម ឆ្អិនហើយដួសដាក់ចាន។

៣.ធ្វើទឹកខ្ទិះ យកខ្ទិះដូងដាក់ចូលឆ្នាំង ដាក់អំបិល និងម្សៅអង្ករចូលកូរចូលគ្នាឲ្យសព្វពុះហើយលើកចុះ រួចដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។