ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំប្ញស្សីយកទំពាំង

20-Jan-2020 11:02 AM

រូបភាព


ដោយ: sophea

*យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម

 +របៀបដាំ

–មុននឹងដាំ គេត្រូវជីកអន្លង់ ធ្វើដីអោយរសោះៗបន្តិច បើដីម្តុំនោះស្អិតពេក សូមចិញ្ច្រាំចំបើងដាក់លាយ អោយរសោះៗ ទើបប្រស់ទឹកអោយសើម

–ពេលដាំ គេមិនបាច់ច្រិបប្ញស នៅថ្នាំងប្ញស្សីចេញឡើយ គឺទុកដើម្បីអោយ ប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀត ច្រើនជាងមុន

-ត្រូវដាំឃ្លាតគ្នាពីបីតឹកទៅកន្លះម៉ែត្រឆ្ងាយពីគ្នា(បើដាំ ជាកូនទំពាំង សូមលុបដីអោយជិត ទុកចុងទំពាំង បនិ្តចអោយផុតពីដី)

-បើដាំថ្នាំង សូមលុបដីអោយបាត់ថ្នាំងប្ញស្សី ប៉ុន្តែ ទុកចុងត្រួយខ្នែង អោយផុតចុងពីដី

–នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញស ត្រូវឧស្សាហ៍ប្រស់ទឹក យកចំបើងគ្របគល់ ដើម្បីរក្សាសំណើមអោយត្រជាក់គល់

–ពេលប្ញស្សីចាប់ផ្តើមសាយគុម្ព ត្រូវឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់កាន់តែច្រើន

-បើមានស្លឹកចាស់មែកចាស់ ត្រូវបោសដុតចេញ ហើយយកទឹកពន្លត់ ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះ

– ពូជប្ញស្សីខ្លះ ផ្តល់ទំពាំងធំៗ តែមិនសូវច្រើនទេ ដូចជាប្ញស្សីបាយតុងជាដើម( ពូជខ្លះទៀត ផ្តល់ទំពាំងច្រើន តែទំពាំងតូចៗ ដូចជា ប្ញស្សីព្រេចជាដើម)

– រដូវណា ក៏ជារដូវល្អ សម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀង យើងមិនសូវពិបាកស្រោចទឹកទេ បន្ទាប់ពីដាំហើយ(បើនៅរដូវប្រាំង ត្រូវរក្សាគល់អោយសើម ដើម្បីអោយមានដុះទំពាំង)

– ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេ គឺត្រូវការតែដី និង សំណើម ប៉ុណ្ណោះ

-ជីដែលល្អ គឺផេះដែលដុតស្លឹកនិងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ៕ 

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។