ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្ដុះសណ្ដែកក្នុងដប តែ៣ថ្ងៃអាចប្រមូលផលបាន

20-Jan-2020 10:57 AM

រូបភាព


ដោយ: sophea

+ សម្ភារៈមានដូចជា

-សណ្ដែក ០,៥គក

–ដបទឹកសុទ្ធចំណុះ 1 លីត្រ ឬចង់បានចំណុះ ផ្សេងទៀតក៏បាន

–កាំបិត ឬកន្ត្រៃ

–ឈើតូចប៉ុន ឈើចាក់ធ្មេញសម្រាប់ចោះរន្ធ

+របៀបចោះដប

–ចោះត្រឹមពាក់កណ្ដាលដប ទំហំ ៣ ធ្នាប់ដៃ

–ចោះរន្ធតូចៗ ខាងទល់មុខដបដែលចោះប៉ុន ៣ធ្នាប់ដៃ

–ចោះគំរបដប ៤ទៅ៥រន្ធតូចៗ

+ របៀបណ្ដុះសណ្ដែក

–សណ្ដែកបាយយកមកលាងទឹកអោយស្អាត

–រួចទ្រាំទឹកក្ដៅក្នុងកំដៅ ៤៥ អង្សា

–ដាក់សណ្ដែកក្នុងទឹកក្ដៅឧណ្ណៗទុករយៈពេល ១ម៉ោង

–ស្រង់មកដាក់ចូលក្នុងដបប្រហែលកន្លះថ្នាំងដៃ

–ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក ៣ដង

+ របៀបអោយទឹកសណ្ដែក

– យកកន្សែងដែលរុំចេញ ចាក់ទឹកត្រជាក់ចូលអោយពេញ រួចសំរិតទឹកចេញភ្លាម ធ្វើដោយថ្នមៗអោយទឹក ១ថ្ងៃ ៣ដង ព្រឹក ថ្ងៃត្រង់ យប់រួចយកកន្សែងរុំដងអោយជិតវិញ

– រយៈពេល៣យប់សណ្ដែកអាចញ៉ាំបាន ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។