វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ពោតផ្អែម ៣ផ្លែ,ទឹក ៣០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក,ទឹកដោះគោស្រស់ ២០០មីលីលីត្រ,ស្ករស ២-៣ស្លាបព្រាកាហ្វេ,អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកឆ្នាំងដាក់ទឹកស្ងោរពោត ដាក់ស្លឹកតើយចូល ពោតឆ្អិនហើយស្រង់ចេញយកមកចិតយកសាច់
២.បន្ទាប់មកយកពោតទៅកិនជាមួយទឹកដែលស្ងោរពោត ២៥០មីលីលីត្រ ទឹកដោះគោស្រស់ ស្ករស និងអំបិល កិនចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះកុំអោយដោយកាក
៣.រួចហើយយកចាក់ចូលឆ្នាំងរម្ងាស់ឲ្យពុះម្តងទៀត ហើយលើកចេញទុកឲ្យត្រជាក់បន្តិច ទទួលទានបានជាការស្រេច (អាចបន្ថែមរសជាតិផ្អែមតាមចំណូលចិត្ត)៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។