ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ចង់ឱ្យស្បែកមុខសម៉ត់រលោង ចូរកុំចោលទឹកអង្ករ

17-Jan-2020 10:34 AM

រូបភាព


ដោយ: sophea

+គ្រឿងផ្សំ

-អង្ករ

-ទឹក

+វិធីធ្វើ

- ដំបូងយើងលាងអង្ករមួយទឹកចោលសិន ដើម្បីឱ្យធូលី ឬកម្ទេចកំទីធ្លាក់ឱ្យអស់សិន

- បន្ទាប់មក ចាក់ទឹកចូលថ្មីហើយត្រាំវាទុកចោលប្រមាណ១៥នាទី

-ធ្វើការកូរច្របល់ចុះឡើងឱ្យទឹកនោះឡើងល្អក់ពណ៌ទឹកដោះគោ(ការធ្វើបែបនេះដើម្បីឱ្យជាតិវីតាមីន និងជាតិខនិជអាចជាប់នៅក្នុងទឹកបានច្រើន)

- ត្រងយកទឹកអង្ករចាក់ដាក់ដប ឬកូនចាន យកទៅក្លាសេឱ្យត្រជាក់

+វិធីប្រើ

-លាងមុខរបស់ជាមួយទឹកស្អាតជាមុនសិន ចាំលាងជាមួយទឹកអង្ករក្រោយ

-អនុវត្តបែបនេះយ៉ាងហោចណាស់ឲ្យបាន២-៣ដងក្នុងមួយសបា្តហ៍(អនុវត្តបានជារៀងរាល់ថ្ងៃកាន់តែប្រសើរ)

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។