ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីវិធីក្នុងការព្យាបាលការរលាកបំពង់ក និងការថែទាំដោយខ្លួនឯង!

02-Sep-2019 06:46 PM

រូបភាព


ដោយ: Uddam

ការ​រលាក​បំពង់កមានន័យ​ថា ជា​ការឈឺ​រមាស់ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗនៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចម្បង​បំផុត​របស់​ជំងឺ​នេះ​គឺការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​វីរុសនឹង​ជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់ក ដោយសារ​បាក់តេរី​វិញ ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។ ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់ពីវិធីសាស្ត្រ​មួយចំនួនក្នុង​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង ដែលអាច​ជួយ​បំបាត់​បញ្ហាបាន​បណ្តោះអាសន្នផង​ដែរ៖

១.សម្រាក:​ គេង​ឲ្យបាន​ច្រើន និង​ថ្នម​សម្លេង​។​

២.ទទួលទាន​ទឹក​: ទទួល​ទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​សំណើម​នៅ​បំពង់ក និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​។​ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។

៣.ព្យាយាម​ទទួលទានអាហារ និង​ភេសជ្ជៈ​ផ្តល់​ផាសុខភាព​: ទឹក​ក្តៅ​ឧណ្ហៗ ទឹក​ស៊ុបក្តៅៗ តែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ សុទ្ធ​តែ​អាច​ជួយ​បន្ធូរ​អា​ការៈឈឺ​បំពង់ក​បាន​ទាំងអស់​។ សូមជៀសវាងអាហារដែលមានជាតិហឹរ។

៤.ខ្ពុរ​ទឹកអំបិល​: ការ​ខ្ពុរ​ទឹកអំបិល អាច​ជួយ​បន្ធូរ ឬ​សម្រួល​ដល់​ការឈឺ​បំពង់​ក​បាន​។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។

៥.ចៀសវាង​សារធាតុ​បង្ក​រលាក​: ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះ​គ្មាន​ផ្សែង​បារី និង​ប្រើ​ផលិតផល​លាង​សម្អាត​ណា ដែល​មិន​អាច​បង្ក​ការ​រលាក​បំពង់ក​៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។