ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វ់ើបាយដំណើបស្វាយទុំ (មានវីដេអូ)!

17-Jan-2020 09:18 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ស្វាយទុំ,អង្ករដំណើប ២៥០ក្រាម,ខ្ទិះដូង ១៥០មីលីលីត្រ,ស្ករស ២០០ក្រាម,អំបិល ១ចុងស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣សន្លឹក,គ្រាប់សណ្តែកបាយបករួច ឬគ្រាប់ល្ង ៣ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន)។ គ្រឿងផ្សំខ្ទិះ៖ ខ្ទិះដូង ៨០មីលីលីត្រ,អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកអង្ករដំណើបលាងទឹក ហើយដាក់ចំហុយទុកមួយឡែក

២.ដាក់ឆ្នាំងដាំដាក់ខ្ទិះដូង ស្ករស និងអំបិលចូលកូរចូលគ្នារម្ងាស់អោយពុះ រួចដាក់ស្លឹកតើយចូល កូរចូលគ្នាពុះហើយលើកចេញ

៣.បន្ទាប់មកយកបាយដំណើប ស្រោចទឹកខ្ទិះដែលធ្វើហើយចូល រួចច្របល់ចូលគ្នាឲ្យសព្វ ហើយយកទៅដាក់ចំហុយទៀតប្រហែល ២០-៣០នាទី

៤.ធ្វើទឹកខ្ទិះ យកខ្ទិះដូងលាយជាមួយអំបិលកូរចូលគ្នា

៥.រួចរាល់អស់ហើយ ចិតស្វាយទុំរៀបដាក់ចានជាមួយបាយដំណើប រួចដាក់គ្រាប់សណ្តែកបាយ ឬគ្រាប់ល្ងពីលើ ហើយស្រោចទឹកខ្ទិះពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។