ឯកសារកសិកម្ម
រូបភាព
+មុនដាំ
-ត្រូវរៀបចំផើង ឬកេះស្នោរ
-ដីជីកំប៉ុស
-ជ្រើសរើសពូជម្ទេស
+ការរៀបចំដាំដុះ
-ត្រូវយកពូជម្ទេសទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល២ម៉ោង
-សាបពូជនៅលើថ្នាល (ដី) រួចយកកំទេចចំបើងគ្របពីលើ និងស្រោចទឹកឱ្យជោគរៀងរាល់ថ្ងៃ
+ការដាំដុះ
-ស្រោចទឹកលើថ្នាលឱ្យជោគ ដើម្បីងាយស្រួលដកយកកូនម្ទេសកុំឱ្យដាច់ឫស
-ត្រូវជ្រើសរើសតែដើមថ្លោសល្អ រឹងមាំ មានកម្ពស់១តឹក
-ចាក់ដីចូលក្នុងផើង និងជីករណ្តៅសម្រាប់ដាំកូនម្ទេស
-ដាក់កូនម្ទេសចូល និងលុបដីពីលើគល់
-រកចំបើងមកគ្របគល់ រួចស្រោចទឹកឱ្យជោគ
+ការថែទាំ
-ត្រូវស្រោចទឹកមួយថ្ងៃ២ដង
-ឧស្សាហ៍សម្អាតស្មៅ និងជ្រុំដី ដើម្បីបំផុសដីឱ្យមានខ្យល់ចេញចូលទឹកជ្រាបបានល្អ
-បើមានស្រមោចរោមត្រួយឬស្លឹក ត្រូវកម្ចាត់វាដោយយកផេះមករោយតាមគល់
-បន្ថែមជីកំប៉ុសនៅគល់
+ការប្រមូលផល
-ម្ទេសនឹងចាប់ឱ្យផលក្នុងរយៈពេល៤ខែ ដោយផ្លែទុំល្អ ឬក្រហមព្រឿងៗ
*ចំណាំ
-ទីតាំងដាំត្រូវមានពន្លឺគ្រប់គ្រាន់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។