ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើញាំស៊ុតចៀនឆ្ងាញ់ (មានវីដេអូ)!

16-Jan-2020 09:54 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ស៊ុត ៣-៤គ្រាប់,ប៉េងប៉ោះ ១-២ផ្លែល្មមហាន់ជាចំណិត,ខ្ទឹមបារាំង ពាក់កណ្តាលផ្លែហាន់ជាចំណិត,ត្រសក់ ១-២ផ្លែល្មមហាន់ជាចំណិត,ម្ទេសហាន់ ៨-១០ផ្លែ (ឬតាមចំណូលចិត្ត),ស្លឹកខ្ទឹមហាន់ខ្លីៗ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងចូលអោយក្តៅ ដាក់ចៀនស៊ុតអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចកាត់ជាដុំៗល្មម ទុកមួយឡែក

២.បន្ទាប់មកយកចានធំល្មមលាយទឹកត្រី ស្ករស ទឹកក្រូចឆ្មារ និងម្ទេសហាន់ចូលគ្នាអោយសព្វ រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំង ត្រសក់ និងស៊ុតចៀនចូលច្របល់ចូលគ្នាអោយសព្វ ហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។