ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ព្យាបាលជំងឺក្រពះ ព្យាបាលរោគរាក ហើមចុកចាប់
ប្រភេទរុក្ខជាតិ៖ ដើមទឹកដោះគោ
ផ្នែកប្រើប្រាស់: ឫស ស្លឹក សម្បកដើម(ភាគច្រើនប្រើស្រស់) ប្រមូលផលបានរាល់រដូវ។
កន្លែងដាំដុះ: ជារុក្ខជាតិ ដែលគេដាំយកផ្លែ បន្តពូជដោយគ្រាប់។
ការព្យាបាល៖
-យកស្លឹកវាដាំទឹកផឹក ព្យាបាលជំងឺក្រពះ
-ឫស និងស្លឹក ព្យាបាលហើមចុកចាប់
-សម្បកស្រស់ អាំងភ្លើងអោយក្រៀម ដាំទឹកផឹក ព្យាបាលរោគរាក៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។