ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំខ្ទឹមយកស្លឹកក្នុងផ្លានពងទា

15-Jan-2020 11:09 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន៖ 
-ខ្ទឹមបកសំបក និង ចិតក្បាលបន្តិច (ស ឫ ក្រហម)
-ថាសដាក់ពងទា៤ (ផ្លានពងទា)
-ដីលាយស្រេចសំរាប់ដាំដំណាំ
-ទឹក

+វិធីធ្វើ
-ដាក់ថាសពងទាត្រួតលើគ្នា យកដីរោយលើថាសពងទានោះ រួចចាក់ទឹកឱ្យជោគដីនោះ
-យកខ្ទឹមកប់ក្នុងដី ស្រោចទឹករៀងរាល់ថ្ងៃរហូតមួយអាទិត្យស្លឹកខ្ទឹមក៏ចាប់ផ្តើមដុះពន្លក

*ស្លឹកខ្ទឹមដែលបានមកគឺមានសុវត្ថិភាពខ្ពស់ព្រោះយើងបានដាំវាដោយផ្ទាល់និង មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ងាយស្រួលមិនចាំបាច់ចំណាយពេលវេលានិងថវិកាទៅទិញនៅផ្សារ  

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។