វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ចេក ៥-៦ផ្លែ,ស្ករស ៥០០ក្រាម,ខ្ទិះដូង ១៥០មីលីលីត្រ,ទឹកក្រូចឆ្មារបន្តិច,អំបិលបន្តិច,ទឹក ៦០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូល រួចដាក់ស្ករស និងស្លឹកតើយចូលកូរឲ្យចូលរលាយស្ករសព្វល្អ ហើយដាក់ចេកចូល ច្របាច់ក្រូចឆ្មារចូលបន្តិចកូរឲ្យសព្វចូលគ្នា។
២.ធ្វើទឹកខ្ទិះ ដាំឆ្នាំងដាក់ខ្ទិះដូងចូល ដាក់អំបិលបន្តិចកូរឲ្យសព្វចូលគ្នាទុកមួយរំពុះ
៣.ពេលញ៉ាំយកចេកឆឹងដាក់ចាន ហើយស្រោចទឹកខ្ទិះចូលពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។