ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំពោត​បារាំងនៅក្នុង​ផើង​ដោយ​បណ្តុះ​គ្រាប់

14-Jan-2020 10:14 AM

រូបភាព


ដោយ: sophea

+ការរៀបចំ​ដាំ​ដុះ​
- ត្រៀម​ផើង​ដំណាំ​ដែលមាន​ទំហំ​ធំ​ល្មម ជាទូទៅ គួរ​រក​ផើង​ដែល​មាន​ជម្រៅ​ពី ២៥​ទៅ​៣០​សង់ទីម៉ែត្រ​
- ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​
- ជ្រើសរើស​គ្រាប់ពូជ​ពោត​បារាំង ដែល​ធំ ថ្លោស និង​មាន​សុខភាព​ល្អ​
- មុន​ដាំ​មួយថ្ងៃ ត្រូវ​យក​គ្រាប់​ពូជ​ពោត​បារាំង​ទៅ​ត្រាំ​ទឹក​ទុក​មួយ​យប់

 

+ការដាំដុះ​
- ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ​ឱ្យ​ពេញ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​
- ដាក់​កប់​គ្រាប់ពូជ ក្នុង​មួយ​រណ្តៅ​១​គ្រាប់ ក្នុង​ជម្រៅ​មួយ​ថ្នាំងដៃ​
- ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរដង (​ព្រឹក​ម្តង ល្ងាច​ម្តង​)
- រក្សាទុក​ផើង​ដំណាំ នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​ពេញលេញ យ៉ាងហោចណាស់ ដំណាំ​អាច​ទទួលបាន​ពន្លឺ​និង​កម្តៅ​ព្រះអាទិត្យ​ពី ៥ ទៅ ៦​ម៉ោង​ក្នុង​មួយថ្ងៃ​

+ការថែទាំ​
- ដំណាំ​នេះ មិន​ត្រូវ​ការថែទាំ​ច្រើន​នោះទេ​
- នៅ​ពេល​កូន​ពោត​បារាំង​ធំ​លូតលាស់ នៅក្នុង​ខែវស្សា​យើង​អាច​ស្រោច​ទឹក​មួយ​សប្តាហ៍​ម្តង​បាន​ហើយ តែបើ​រដូវប្រាំង​ត្រូវ​ស្រោច​ញឹកញាប់ មួយ​ថ្ងៃ​ពីរ​ដង (​ព្រឹក​ម្តង ល្ងាច​ម្តង​)
- ដើម្បី​ទទួល​ផល​ច្រើន គឺ​យើង​ត្រូវ​ការប្រើ​ជីកំប៉ុស្ត​ធម្មជាតិ ដូចជា​ទឹកនោមគោ និង​លាមក​គោ លាយ​ច្របល់​ចូលគ្នា ហើយ​យក​ទៅ​ស្រោច​ក្បែរ​ដើម​ពោត​បារាំង

+ការប្រមូល​ផល​
- ជាទូទៅ​ពោត​បារាំង​នឹង​ផ្តល់​ផល​ក្នុង​រយៈពេល​ពីរ​ខែ (៥០ ទៅ ៦០​ថ្ងៃ​) 
- ពោត​បារាំង​នឹង​ចេញ​ផ្លែ ក្រោយ​ចេញ​ផ្កា ពី​៥​ទៅ​៧​ថ្

ងៃ​

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។