ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ត្រកួន​នៅក្នុង​ធុង​ជ័រងាយៗ

13-Jan-2020 11:28 AM

រូបភាព


ដោយ: sophea

+មុន​ដាំ​ដុះ​
-
ត្រៀម​គ្រាប់ពូជ​ត្រកួន ដែល​យើង​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​កសិកម្ម​នានា​
-
ត្រូវ​យក​គ្រាប់​ពូជ ទៅ​ត្រាំ​ទឹក​ជីធម្មជាតិ​រយៈពេល​១២​ម៉ោង រួច​ស្រង់​គ្រាប់ពូជ​ទាំងនោះ មក​ខ្ចប់​នឹង​កំណាត់សំពត់ ដោយ​ផ្សើម​ទឹក​ឱ្យ​សើ​ម ផ្អាប់ ឬ​កប់​ក្នុង​ដី ពី​១​យប់​ទៅ​២​យប់ ដើម្បី​ឱ្យ​វា​ឆាប់​ដុះ​ពន្លក​
-
ផើង​ដំណាំ ជា​ធុង​ ដែល​មាន​ទំហំ​ធំ​ល្មម អាច​ដាំ​ដុះ​ដំណាំ​នេះ ឱ្យ​លូតលាស់​បានល្អ 
-
ដី​ជីជាតិ ដី​មាន​លាយ​ល្បាយ​ជីលា​មក​សត្វ​ស្ងួត ជីកំប៉ុស្ត​

+ការដាំដុះ​
-
ចាក់​ដី​ដំណាំ ដែល​មាន​ជីជាតិ មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​ចូល​ក្នុង​ធុង​ដំណាំ​
-
យក​គ្រាប់​ពូជ​ត្រកួន​មក​រោយ ដោយ​ចន្លោះ ពី​គ្រាប់​មួយ​ទៅ​គ្រាប់​មួយ ប្រវែង​១​សង់ទីម៉ែត្រ ទៅ​២​សង់ទីម៉ែត្រ 
-
ក្រោយ​ដាក់​ដាំ​ដុះ​រួចរាល់ ត្រូវ​យក​កម្ទេច​ចំបើង​គ្រប​ការពារ កុំ​ឱ្យ​ដី​ហួត ខ្វះ​សំណើម 

+ការថែទាំ​
-
ស្រោច​ទឹក​ឱ្យបាន​ជោគ មួយ​ថ្ងៃ​ពីរ​ដង ព្រឹក​ម្តង និង​ល្ងាច​ម្តង​
-
សម្អាត​ស្មៅ​នៅតាម​គល់​ដំណាំ​
-
ជ្រុំដី​ឱ្យ​ធូរ ងាយ​ជ្រាប​ទឹក និង​មាន​ចរន្ត​ខ្យល់​ចេញចូល​បាន​ល្អ​
-
ដាក់​បំប៉ន​ជីធម្មជាតិ​បន្ថែម

+ការប្រមូល​ផល​
-
ជាទូទៅ​យើង​អាច​ប្រមូល​ផល​ពី​ដំណាំ​ត្រកួន​ក្នុង​រយៈពេល​ពី​១៥ ទៅ ២៥ ថ្ងៃ ក្រោយ​ដាំ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត