វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ម្សៅអង្ករដំណើប ១កូនចានចង្កឹះ,សាច់ដូងកោស ឬហាន់ជាសរសៃតូចល្មម ២កូនចានចង្កឹះ,ស្ករស កន្លះកូនចានចង្កឹះ,អំបិល បន្តិច,ខ្ទិះដូង កន្លះកូនចានចង្កឹះ។
វិធីធ្វើ៖
១.យកម្សៅលាយជាមួយស្ករស និងអំបិលច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទិះដូងចូលច្របល់ចូលគ្នាអោយសព្វរហូតឡើងជាល្បាយៗ ហើយដាក់សាច់ដូងចូលច្របល់ចូលគ្នាអោយសព្វ
២.បន្ទាប់មកដាក់ដាំខ្ទះអោយក្តៅ រួចដួសម្សៅដាក់ចៀនជាបន្ទះស្តើង ឬជាដុំល្មម (ដួសម្សៅ ១ស្លាបព្រាបាយ) ចៀនអោយឆ្អិនក្រៀមល្មមជាការស្រច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។