ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ចំពោះអ្នកដែលកំពុងសិ្ថតក្នុងស្ថានភាពទាំង៥ប្រភេទនេះ ហាមទទួលទានផ្លែម្រះដាច់ខាត!!!

30-Dec-2019 11:04 AM

រូបភាព


ដោយ: AdminI

ហាមទទួលទានផ្លែម្រះដាច់ខាត ចំពោះអ្នកដែលឋិតក្នុងស្ថានភាពទាំង៥ប្រភេទនេះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ ផ្លែម្រះត្រូវបានគេស្គាល់ថាជាប្រភេទបន្លែដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ វាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែកជាដើម។ ប៉ុន្តែដោយសារវាអាចមានផលប៉ះពាល់ខ្លះ ទើបមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានបន្លែល្វីងមួយនេះបានទេ។  មូលហេតុមួយចំនួនដែលមិនគួរទទួលទានម្រះ ដើម្បីកុំឲ្យមានបញ្ហាដល់សុខភាព៖

១.អ្នកមានសម្ពាធឈាមទាប: អ្នកធ្លាប់មានសម្ពាធឈាមធ្លាក់ចុះមិនគួរទទួលទានម្រះទេ ដោយសារបន្លែប្រភេទនេះមានសារធាតុមួយចំនួនដែលបណ្ដាលឲ្យជាតិស្ករនៅក្នុងឈាមកាន់តែធ្លាក់ចុះទាប និងបង្កឲ្យជំងឺខាងលើនេះកាន់តែធ្ងន់ធ្ងរជាងមុន។

២.អ្នកមានបញ្ហាថ្លើម និងតម្រងនោម: អ្នកជំងឺទាំង២ប្រភេទនេះ គួរចៀសវាងការទទួលទានម្រះ ដោយសារវាជាប្រភេទបន្លែដែលពិបាករំលាយ និងអាចបណ្ដាលឲ្យទៅជាហើម។

៣.អ្នកមានបញ្ហាក្រពះ ពោះវៀន: សម្រាប់អ្នកដែលតែងមានបញ្ហាឈឺក្រពះ ពោះវៀនយល់ល្អកុំទទួលទានបន្លែនេះអី ព្រោះធ្វើឱ្យក្រពះពិបាកដំណើរការ មិនងាយរំលាយអាហារបានស្រួល និងពិបាកបន្ទោរបង់។

៤.អ្នកទើបវះកាត់រួច: អ្នកជំនាញជាច្រើនរកឃើញថា ការទទួលទានផ្លែម្រះអាចចូលទៅរំខានដល់ការគ្រប់គ្រងកម្រិតគ្លុយកូសក្នុងឈាមទាំងក្នុង និងក្រោយពេលវះកាត់។ ដូច្នេះជាការល្អ គួរតែបញ្ឈប់ការទទួលទានអាហារទាំងឡាយដែលមានជាតិម្រះ យ៉ាងហោចណាស់ ២អាទិត្យ ទាំងមុន និងក្រោយពេលដែលត្រូវវះកាត់។

៥.ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ: ផ្លែម្រះមិនសូវសម្បូរជាតិកាកសរសៃ និងជាតិខ្លាញ់ទេ ដូច្នេះវាមិនល្អឡើយសម្រាប់ធ្វើជាអាហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលឆ្លងទន្លេ។ ក្រៅពីនេះ វាក៏អាចបណ្ដាលឲ្យទៅជាខ្វះជាតិស្ករទៀតផង។

មួយវិញទៀត ម្រះអាចជួយបង្កើនកម្លាំងមាត់ស្បូន ដែលអាចបណ្ដាលឲ្យមានការធ្លាក់ឈាម និងអាចឲ្យកូនកើតមិនគ្រប់ខែក៏ថាបាន។ ចំណែកស្ត្រីបំបៅដោះកូន មិនគួរទទួលទានបន្លែនេះទេ ព្រោះសារធាតុប៉ះពាល់ទាំងឡាយអាចជ្រៀតចូលតាមរយៈទឹកដោះ បណ្ដាលឲ្យកូនមានបញ្ហា៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។