ចំណេះដឹងទូទៅ
រូបភាព
មនុស្សភាគច្រើនតែងតែជួបបញ្ហាពិបាកក្នុងការគេង ប៉ុន្តែនៅពេលដែលគេងលក់បែរជាពិបាកក្នុងការក្រោកវិញ ដែលវាបានក្លាយជារឿងមួយដែលគួរឲ្យធុញទ្រាន់ តែកុំបារម្ភអ្នកនឹងលែងជួបបញ្ហាទាំងនេះទៀតហើយ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោមនេះ៖
១.ការគេងមិនលក់
គេងមិនលក់ ឬគេងលក់តែគេងមិនស្កប់ គឺជាបញ្ហាចម្បងមួយដែលស្ទើរតែមនុស្សគ្រប់គ្នាជួបប្រទះ ដែលវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថានៅតែងងុយគេងនៅពេលព្រឹក ដូចនេះដើម្បីជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់ល្អចាំបាច់អ្នកគួរជៀសវាងការទទួលទានគ្រឿងស្រវឹងឬសារធាតុកាហ្វេអ៊ីនមុនពេលចូលគេង ហើយអ្វីដែលអ្នកគួរទទួលទានមុនពេលចូលគេងនោះ គឺផ្លែចេក និងសាច់ត្រី ព្រោះវាមានផ្ទុកទៅដោយវីតាមីន B6 ដែលអាចជំនួយទៅដល់ការគេងរបស់អ្នក។
២.ក្រោកមិនរួចនៅពេលព្រឹក
សម្រាប់អ្នកដែលជួបបញ្ហាក្រោកមិនបានទៀងទាត់នៅពេលព្រឹកនោះ គួរតែសាកល្បងដាក់ម៉ោងរោទ៍អំឡុងពេលជាក់លាក់ណាមួយនៅពេលព្រឹកជារៀងរាល់ថ្ងៃ ហើយដាច់ខាតអ្នកត្រូវតែក្រោកឡើងមិនត្រូវសំងំគេងបន្តទៀតនោះទេ ទម្លាប់ប្រហែល ១ ទៅ ២សប្ដាហ៍ ធានាថាអ្នកអាចក្រោកដឹងខ្លួនទៀងពេលជាក់ជាមិនខាន ព្រោះខួរក្បាលរបស់អ្នកបានចងចាំជាមួយពេលវេលាដែលអ្នកបានដាក់ម៉ោងរោទ៍នោះហើយ។
៣.ឈឺស្មាពេលក្រោកពីគេង
អាការៈនេះភាគច្រើនកើតឡើងដោយសារតែអ្នកគេងចំហៀងយូរពេក ដូចនេះដើម្បីជៀសវាងបញ្ហានេះអ្នកអាចគេងផ្ងារដោយដាក់ខ្នើយមួយលើទ្រូង រួចដាក់ដៃទាំងពីររបស់អ្នកលើខ្នើយនោះធានាថាអាការៈឈឺស្មាទាំងនោះនឹងបាត់ជាក់ជាមិនខាន៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។