ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិទាំងពីរមុខនោះគឺ ម្រុំ និងខ្ញី ។ ម្រុំនិងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើន និងងាយទទួលបានផល។
វិធីធ្វើរូបមន្តលាយគ្រឿងទាំងពីរ៖
គ្រឿងផ្សំ៖ ខ្ញីស្រស់ ៨៥ ក្រាម, ស្លឹកម្រុំ ១0 សន្លឹក, ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកឆ្អិន ៤ កែវ (មួយកែវចំណុះ ២០០ មិល្លីត្រ)។
វិធីធ្វើ និងប្រើប្រាស់៖ លាងខ្ញីឱ្យស្អាត កាត់វាជាចំណិតៗ។ ដាំវានៅក្នុងទឹក ៤ កែវរយៈពេល ១០ នាទី។ បិទភ្លើង ហើយដាក់ស្លឹកម្រុំចូលដែរ រួចទុកចោល ៥ នាទី។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ពិសារៀងរាល់ព្រឹក ក៏ដូចជាមុនពេលចូលគេង។
* អត្ថប្រយោជន៍ម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
- បំបាត់រលាកសន្លាក់ឆ្អឹង
- បញ្ចុះកម្រិតកូឡេស្ដេរ៉ុល
- បំបាត់ឈឺក្បាល
- បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ
- ការពារថ្លើមមិនឱ្យខូច
- បំបាត់ស្លេកស្លាំង
- បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃពេលធ្វើដំណើរផ្លូវវែងឆ្ងាយ
- បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក
- បំបាត់វិលមុខសម្រាប់ស្ដ្រីមានគភ៌
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។