ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ រលាកបំពងដង្ហើម របេងស្ងួតបំ បាត់ក្អក រំលាយស្លេស្ម៍ ប្រើរលាកភ្លើង បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ បញ្ចុះកំដៅ បន្ទន់លាមក
ប្រភេទរុក្ខជាតិ៖ ស្រកានាគ
ផ្នែកប្រើប្រាស់៖ ផ្កា និងដើម
កន្លែងដាំដុះ: គេតែងដាំអោយវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន។ អាចទទួលផលនៅរដូងក្តៅប្រើស្រស់ ឬហាលអោយស្អួត។ ដើមអាចទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់។
រស និងសកម្មភាព: រសផ្អែមសាប មានលក្ខណៈត្រជាក់ មានសកម្មភាពបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍។ ដើមមាន សកម្មភាពរំលាយជាតិពិស។
កាព្យាបាល៖
-ផ្លែ ជាប្រភេទអាហារបញ្ចុះកំដៅ បន្ទន់លាមក។
-ផ្កា ប្រើព្យាបាលរលាកបំពងដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួត ស្រវឹងស្រា។
-ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ។
កំរិត និងរបៀបប្រើ៖
-ប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក។
-ប្រើដើមបកសំបកចេញ បុកអោយម៉ត់ យកទឹកលាបនៅកន្លែងរបួស។
-ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទាន៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។