ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ សក់ជ្រុះ
គ្រឿងផ្សំ ៖
–គល់ស្លឹកគ្រៃ ៣គល់ ធំៗ
–ជីនាងវង (ជីក្រហម) ធម្មជាតិ ១បាច់
–ក្រូចឆ្មារធម្មជាតិ ១ផ្លែ។
វិធីធ្វើ និងប្រើប្រាស់៖
–លាងសម្អាតធាតុផ្សំទាំងអស់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ និងដំជីនាងវងឲ្យបែកទក់
–ដាក់គល់ស្លឹកគ្រៃស្ងោរក្នុងទឹកប្រមាណ ២លីត្របន្ទាប់មកបង់ជីនាងវងចូល
–បន្ទាប់មកបន្ថយភ្លើង និងស្ងោរ រម្ងាស់គល់ស្លឹកគ្រៃថែម ប្រមាណ១០នាទីទៀត ដាក់ឆ្នាំងចុះសឹមច្របាច់ទឹកក្រូចឆ្មារ និងដាក់សំបកចូលផងដែរ
–ដំបូងអ្នកត្រូវប្រើទឹកក្តៅអ៊ុនៗលាងសម្អាតជាតិខ្លាញ់ ធាតុកខ្វក់លើសក់ បន្ទាប់មកយកទឹកគល់ស្លឹកគ្រៃខាងលើមកស្រោចម៉ាស្សាលើសក់ក្បាលអ្នក ៣-៤ដង
–រង់ចាំរយៈពេល ១០នាទីដើម្បីឱ្យសារធាតុចិញ្ចឹមជ្រៀតចូលជ្រៅទៅក្នុងសរសៃសក់ បន្ទាប់មកអ្នកអាចលាងសម្អាតនឹងទឹក។
*ចំណាំ៖ ពេលកក់សក់រួចត្រូវរង់ចាំឱ្យវាស្ងួតដោយខ្លួនឯង ហាមប្រើក្រាស់សិត ព្រោះសក់រមួលងាយបាក់។ ប្រើវិធីនេះឱ្យបាន ២ដងក្នុងមួយអាទិត្យហើយកាត់បន្ថយប្រើសាប៊ូកក់សក់ អប់សក់ និងក្រែម។ ក្រោយសប្តាហ៍ទី១ អ្នកនឹងឃើញសក់ភ្លឺរលោង ហើយវែងស្អាត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត