វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម(បកសំបក),ស្លឹកម្រះព្រៅ ១ក្តាប់ដៃ,ម្ទេស ៩-១០គ្រាប់ និងខ្ទឹមស ៥កំពឹស បុកចូលគ្នា,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ទឹកត្រី កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាកាហ្វេ,ទឹក ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ម្ទេសខ្ទឹមសដែលបុកហើយចូលរំលីងមួយសន្ទុះ រួចដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យបង្គាឆ្អិនបន្តិច
២.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឹកចូល ហើយដាក់ស្លឹកម្រះព្រៅចូលឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។