ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំផ្សិតចំបើងដោយប្រើដើមតិច ហើយតែ២០ថ្ងៃប្រមូលបាន

18-Dec-2019 11:48 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ចំបើង-កញ្ចែ្រង ៤ជ្រុង

-​​ដើម​ចេកស្ងួត (​កាត់​ឱ្យ​ល្អិតៗ​)
-​អង្ករ​ត្រាំ​ទឹក​ទុកឱ្យ​រីក


-​ដី​ដំបូក ឬ​ដីល្បាប់​មាត់​បឹង ត្រពាំង​ 
-​ផេះ និង​មេ​ផ្សិត​
-ខ្សែ

+វិធីធ្វើ

-រៀបចំកញ្ច្រែងសំរាប់ដាំ​ដោយដាក់​ខ្សែនៅបាតកញ្ច្រែង យកចំបើងមកដាក់ឲ្យណែន

-បន្ទាប់យកដីដំបូករោយពីលើចំបើង រួចដាក់ដើមចេកស្ងួត ផេះ ហើយស្រោចទឹកបន្តិចឲ្យមានសំណើម

-ដាក់អង្ករ និងមេផ្សិត រួចយកចំបើងដាក់ពីថែមទៀត

-បន្ទាប់មកទៀតយកខ្សែដែលនៅបាតកញ្ច្រែងមកចងវាឲ្យតឹងល្អ

-ស្រោចទឹកពីលើចំបើង រួចដកវាទៅគ្របទុករយៈពេល៣ថ្ងែ

-បន្ទាប់ពី ៣ ថ្ងៃយកគម្របចេញហើយដាក់ស៊ុមឈើ ឱ្យផ្សិតមានខ្យល់គ្រប់គ្រាន់នៅខាងក្នុង

-បន្ទាប់មកស្រោចទឹករហូតដល់មានសំណើមហើយ គ្របម្តងទៀត

-នៅរដូវក្តៅទុកវារយៈពេល ៥-៧ ថ្ងៃ​ និងក្នុងរដូវរងារទុករយៈពេល 12-17 ថ្ងៃ ផ្សិតរីកល្មមនឹអាចប្រមូលផលបាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។