ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស៊ុបដំឡូងបារាំងសាច់មាន់ ឆ្ងាញ់ពិសា!

18-Dec-2019 04:09 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់មាន់ ១គីឡូ(កាប់ជាដុំៗល្មម),ដំឡូងបារាំង ១-២ផ្លែ,ការ៉ុត ១-២ផ្លែ,ប៉េងប៉ោះ ២-៣ផ្លែ,ខ្ទឹមបារាំង ១ផ្លែ,ស្លឹកជីរ ស្លឹកខ្ទឹមសម្រាប់ដាក់ស៊ុប,ទឹកស្អាត ៥-៦កូនចាន,ដុំស៊ុបមាន់ ១ដុំ,ទឹកត្រី ១-២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ,ម្រេចម៉ត់បន្តិច។

វិធីធ្វើ៖ 

១.ដាក់ទឹកចូលឆ្នាំង ដាក់ដុំស៊ុបមាន់ចូលរម្ងាស់ឲ្យពុះ ហើយដាក់សាច់មាន់ ដំឡូងបារាំង និងការ៉ុតចូលរម្ងាស់ឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូលកូរចូលគ្នាទុកឲ្យពុះ រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូលរម្ងាស់ឲ្យពុះ ហើយដួសដាក់ចានដាក់ស្លឹកជីរ ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។